- Get link
- Other Apps
ប្រសិនបើអ្នកទើបតែចាប់ផ្ដើមលើម៉ាឃីតធីង ខាងក្រោមនេះគឺជាគំនិតគួរពិចារណាមួយចំនួនក្នុងការ កំណត់ចំណាយដ៏មានប្រសិទ្ធិភាព៖ មាតិការទីផ្សារ (Content Marketing) បើនិយាយពី មាតិការទីផ្សារ គឺជាការផ្តល់ខ្លឹមសារដ៏មានតម្លៃដល់ទស្សនិកជនរបស់អ្នក។ ជាអាចជា ការផុសនៅលើ blog (Blog Posts) ជាវីដេអូ(Video) ជាផតខេស(Podcasts) ជាសៀវភៅអេឡិចត្រូនិច(E-Book) -ល-។ វាមិនដូចជាការផ្សាយពាណិជ្ជកម្មឡើយ ការធ្វើទីផ្សារប្រភេទនេះវាមិនមានផលរំខានទេ វាត្រូវបានគេចាត់ទុកថាជាអារម្មណ៍ធម្មជាតិ និង មានប្រយោជន៍។ ចូរពិចារណាលើចំនុចមួយនេះ ៖ អ្នកចង់ធ្វើទីផ្សារលើផលិតផលរបស់អ្នក ផលិតផលរបស់អ្នកគឺជា Appដែលបានបង្កើតរួច។ នៅលើ Blog របស់អ្នក អ្នកបានបង្ហោះ អត្ថបទរបស់អ្នកជាសាធារណៈ ជាមួយគន្លឹះ និង គោលគំនិត ដើម្បីរក្សាផលិតដែលផលិតបាននៅកន្លែងធ្វើការ។ ដើម្បីឈានទៅមុខមួយជំហានទៀតអ្នកបាន រួមបញ្ចូលទម្រង់ចុះឈ្មោះមួយ(Sign-up form) សំរាប់ការសាកល្បងប្រើដោយឥតគិតថ្លៃ អ្នកបានដាក់អត្ថបទនោះនៅផ្នែកខាងលើនៃអត្ថបទនីមួយៗ ដើម្បីផ្តល់ឱកាសអោយអ្នកដែលបានអានអាចប្រែក្លាយទៅជាអតិថិជនរបស់អ្នក។ មាតិការទីផ្សារគឺជាការវិនិយោគរយៈពេលវែង ប៉ុន្តែអ្នកត្រូវធ្វើដោយមានការអត់ធ្មត់ និង ប្រើយុទ្ធសាស្រ្ត