👉Product (ផលិតផល)
ផលិផលដែលដាក់លក់ក្នុងទីផ្សារត្រូវបានគេចែកជាពីរធំៗគឺ ទំនិញ និងសេវាកម្ម។ ផលិតផលដែលយើងដាក់អោយចរាចរនៅលើទីផ្សារត្រូវតែជាផលិតផលដែលមានតម្រូវការ មានន័យថា មានអតិថិជនដែលចង់បានផលិតផលនោះទៅប្រើប្រាស់។ ឬក៏ ផលិតផលនោះ ជាផលិតផលដែលយើងផ្គត់ផ្គង់ ហើយធ្វើអោយអតិថិជនគិតថា ពួកគេមានតម្រូវការ អាចនិយាយបានថា យើងជាអ្នកបង្កើតតម្រូវការ។
👉Price (តម្លៃ)
តម្លៃគឺជាចំនួនទឹកប្រាក់ដែលអតិថិជននឹងចំណាយមកលើផលិតផលរបស់យើង ហើយតម្លៃគឺមានផលប៉ះពាល់ខ្លាំងមកលើអាជីវកម្ម បើយើងកំណត់វាមិនបានត្រឹមត្រូវ។ តម្លៃត្រូវបានកំណត់ដោយផ្អែកទៅលើកត្តាពាក់ព័ន្ធដូចជា គុណតម្លៃរបស់ផលិតផលយើង តម្លៃវត្ថុធាតុដើមក្នុងការផលិត សេវាកម្មដែលយើងផ្តល់ជូន តម្លៃរបស់ដៃគូរប្រកួតប្រជែង តម្លៃតាមរដូវកាលជាដើម។ តម្លៃមានចំណុចច្រើនដែលយើងអាចលេងជាមួយបាន ដូចជាការបញ្ចុះថ្លៃដើម្បីទទួលបានអតិថិជនថ្មីៗ។
👉Place (ទីតាំង)
ទីតាំងគឺជាទីកន្លែងដែលយើងដាក់លក់ទំនិញ ឬជាកន្លែងផ្តល់សេវាទៅកាន់អតិថិជនរបស់យើង។ យើងត្រូវឆ្លើយសំណួរថា តើកន្លែងណាដែលសាកសមសម្រាប់អាជីវកម្មរបស់យើង តើកន្លែងណាដែលអតិថិជនរបស់យើងងាយស្រួលមកទទួលយកគុណតម្លៃដែលយើងផ្តល់ជូន។ តាមការសិក្សាទីផ្សារបានបង្ហាញថា ទីកន្លែងដែលអតិថិជនងាយមើលឃើញ នោះនឹងមានឱកាសនៃការលក់គឺច្រើនជាងគេ។
👉Promotion (ប្រូម៉ូសិន)
ប្រូម៉ូសិន គឺជាយុទ្ធផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណាទាក់ទាញការចាប់អារម្មណ៍ ដើម្បីទទួលបានការគាំទ្រក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ប្រូម៉ូសិនមានដូចជា ការផ្សាយពាណិជ្ជកម្ម សកម្មភាពសង្គម ការបញ្ចុះតម្លៃ ឬការរៀបជាកម្មវិធីនានាជាដើម។ នាយុគសម័យបច្ចុប្បន្ន ការធ្វើប្រូម៉ូនសិនភាគច្រើន គឺធ្វើនៅតាមប្រព័ន្ធអនឡាញ ជាពិសេស ប្រព័ន្ធបណ្តាញសង្គម។
Comments
Post a Comment