ការធ្វើទីផ្សារតាមរយៈអ៊ីម៉ែលគឺជាការធ្វើទីផ្សារមួយមានតម្លៃសមរម្យដែលអាចយកទៅប្រៀបធៀបនិងការធ្វើទីផ្សារដទៃទៀតបាន។ មានខាងក្រុមហ៊ុនផ្តល់សេវាកម្មកញ្ចប់អ៊ីម៉ែលហ្វ្រីជាច្រើន ហើយក៏មានតម្លៃផ្សេងៗពីគ្នាតាមលំដាប់កញ្ចប់ផងដែរ។ ទាំងនេះអាចជួយអោយអ្នកបង្កើនទំនាក់ទំនងល្អ ផ្សព្វផ្សាយផលិតផលរបស់អ្នក ហើយនិងអាចចែករំលែកអ្វីដែលអ្នកផ្តល់ទៅកាន់អតិថិជនរបស់អ្នកទៀតផង។
យុទ្ធសាស្ត្រម៉ាឃីតធីង ជាយុទ្ធសាស្ត្រស្នូលក្នុងការធ្វើម៉ាឃីតធីងដើម្បីទទួលបានជោគជ័យ ទាំងប្រភេទទំនិញ និងសេវាកម្ម។ នៅក្នុង 4Ps មានធាតុទាំងបួនរួមផ្សំគ្នាដូចជា Product(ផលិតផល) Place(ទីតាំង) Price(តម្លៃ) និង Promotion(ប្រូម៉ូសិន)។ យើងប្រើយុទ្ធសាស្ត្រនេះដើម្បីសិក្សាអំពីចរិកលក្ខណៈមួយចំនួនរបស់អាជីវកម្មដែលវានឹងបង្ហាញអំពី អ្វីដែលអតិថិជនមានតម្រូវការ ទីកន្លែងដែលអតិថិជនអាចទទួលបានទំនិញឬសេវាកម្មរបស់ពួកយើង របៀបដែលយើងអាចធ្វើអោយពិភពលោកស្គាល់ផលិតផលរបស់យើង ដឹងអំពីអ្វីដែលយើងគួរធ្វើប្រសិនបើយើងក្រឡែកទៅមើលដៃគូរប្រកួតប្រជែង និង ដឹងថា តើយើងត្រូវធ្វើអ្វីខ្លះដើម្បីមានទំនាក់ទំនងល្អជាមួយអតិថិជន។ 👉Product (ផលិតផល) ផលិផលដែលដាក់លក់ក្នុងទីផ្សារត្រូវបានគេចែកជាពីរធំៗគឺ ទំនិញ និងសេវាកម្ម។ ផលិតផលដែលយើងដាក់អោយចរាចរនៅលើទីផ្សារត្រូវតែជាផលិតផលដែលមានតម្រូវការ មានន័យថា មានអតិថិជនដែលចង់បានផលិតផលនោះទៅប្រើប្រាស់។ ឬក៏ ផលិតផលនោះ ជាផលិតផលដែលយើងផ្គត់ផ្គង់ ហើយធ្វើអោយអតិថិជនគិតថា ពួកគេមានតម្រូវការ អាចនិយាយបានថា យើងជាអ្នកបង្កើតតម្រូវការ។ 👉Price (តម្លៃ) តម្លៃគឺជាចំនួនទឹកប្រាក់ដែលអតិថិជននឹងចំណាយមកលើផលិតផលរបស់យើង ហើយតម្លៃគឺមានផលប៉ះពាល់ខ្លាំង...
Comments
Post a Comment